ព្រះត្រៃបិដក ភាគ ៩២
[១២៣] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ វៀរចាកសោមនស្ស កាលចាប់បដិសន្ធិ កើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។
[១២៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ វៀរចាកឧបេក្ខា កាលចាប់បដិសន្ធិ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។
ID: 637827099516049228
ទៅកាន់ទំព័រ៖