ព្រះត្រៃបិដក ភាគ ៩២

ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [១២៥] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ ជា​អហេតុកៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ ជា​អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ ជា​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [១២៦] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637827099763549311
ទៅកាន់ទំព័រ៖