ព្រះត្រៃបិដក ភាគ ៩២

ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ​របស់​សត្វ​នោះ កើតឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [១២៧] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ឃានៈ មានចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង។
 [១២៨] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។ មួយទៀត បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637827099993799302
ទៅកាន់ទំព័រ៖