ព្រះត្រៃបិដក ភាគ ៩២

 [១២៩] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
 [១៣០] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637827100212549533
ទៅកាន់ទំព័រ៖