ព្រះត្រៃបិដក ភាគ ៩២

 [១៣១] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា កើតឡើង ឯឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
 [១៣២] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឥត្ថិន្ទ្រិយ របស់​ស្ត្រី អ្នក​មិន​មានហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ស្ត្រី​អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​ស្ត្រី អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637827100450211940
ទៅកាន់ទំព័រ៖