ព្រះត្រៃបិដក ភាគ ៩២
ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយរបស់ស្ត្រី អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[១៣៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រី ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបញ្ញិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយរបស់ស្ត្រី ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់ស្ត្រីជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។
[១៣៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វ មិនមែនជាស្ត្រី អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ
ID: 637827100683349087
ទៅកាន់ទំព័រ៖