ព្រះត្រៃបិដក ភាគ ៩២

មនិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឥត្ថិន្ទ្រិយ កើតឡើង​ផង។
 [១៣៥] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង។
 [១៣៦] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ វៀរចាក​សោមនស្ស កាល​ចាប់បដិសន្ធិ កើតឡើង ឯសោ​មនស្សិ​ន្ទ្រិយ របស់​បុរស​ទាំងនោះ មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637827100921317768
ទៅកាន់ទំព័រ៖