ព្រះត្រៃបិដក ភាគ ៩២
សទ្ធិន្ទ្រិយ កើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់បុរស អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។
[១៣៩] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរស ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបញ្ញិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរស ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វមិនមែនជាបុរស ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់បុរស ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។
ID: 637827101414475614
ទៅកាន់ទំព័រ៖