ព្រះត្រៃបិដក ភាគ ៩២

 [១៤០] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង។
 [១៤១] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ក្នុង​បវត្តិកាល ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637827101627913329
ទៅកាន់ទំព័រ៖