ព្រះត្រៃបិដក ភាគ ៩២
[១៤២] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។
[១៤៣] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វ អ្នកមិនប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកសទ្ធា ក្នុងបវត្តិកាល ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។
ID: 637827101847926145
ទៅកាន់ទំព័រ៖