ព្រះត្រៃបិដក ភាគ ៩២

 [១៤៤] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ អ្នក​ប្រាសចាក​ញាណ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ញាណ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។
 [១៤៥] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មានចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។
 [១៤៦] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637827102117769156
ទៅកាន់ទំព័រ៖