ព្រះត្រៃបិដក ភាគ ៩២

 [១៤៨] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ទាំង​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ទាំង​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ជា​ញាណសម្បយុត្ត​ទាំងនោះ វៀរចាក​សោមនស្ស កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ញាណ ទាំង​ប្រាសចាក​សោមនស្ស ក្នុង​បវត្តិកាល ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ញាណ ទាំង​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637827102595459371
ទៅកាន់ទំព័រ៖