ព្រះត្រៃបិដក ភាគ ៩២
មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយញាណ ទាំងប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយញាណ ទាំងប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។
[១៥២] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វ អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។
ID: 637827103229867978
ទៅកាន់ទំព័រ៖