ព្រះត្រៃបិដក ភាគ ៩២

 [១៥៣] សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សទ្ធា ទាំង​ប្រាសចាក​ញាណ ក្នុង​បវត្តិកាល ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សទ្ធា ទាំង​ប្រកបដោយ​ញាណ ក្នុង​បវត្តិកាល។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។
 [១៥៤] សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ មនិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចិត្ត អ្នក​មិន​មានហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​សទ្ធា ក្នុង​បវត្តិកាល ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មនិន្ទ្រិយ របស់​សត្វ​អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សទ្ធា ក្នុង​បវត្តិកាល។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637827103488584231
ទៅកាន់ទំព័រ៖