ព្រះត្រៃបិដក ភាគ ៩២
[១៥៥] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វអ្នកមានចិត្តជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកញាណ ក្នុងបវត្តិកាល ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយញាណ ក្នុងបវត្តិកាល។
[១៥៦] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា សោតិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោតិន្ទ្រិយ កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
[១៥៧] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ កើតឡើង ក្នុងរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងកាមាវចរភពនោះ។ មួយទៀត ឃានិន្ទ្រិយ កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637827103742647172
ទៅកាន់ទំព័រ៖