ព្រះត្រៃបិដក ភាគ ៩២
[១៥៨] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ កើតឡើង ក្នុងរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងកាមាវចរភពនោះ។ មួយទៀត បុរិសិន្ទ្រិយ កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
[១៥៩] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើង ក្នុងអសញ្ញសត្វ និងអរូបភពនោះ ឯចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[១៦០] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637827103985960888
ទៅកាន់ទំព័រ៖