ព្រះត្រៃបិដក ភាគ ៩២

 [១៦១] ចក្ខុន្ទ្រិយ កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​អរូបភព​នោះ ឯចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [១៦២] ចក្ខុន្ទ្រិយ កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ កើតឡើង ក្នុង​អរូបភព​នោះ ឯចក្ខុន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [១៦៣] ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៦៤] ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637827104277836674
ទៅកាន់ទំព័រ៖