ព្រះត្រៃបិដក ភាគ ៩២
អភិធម្មបិដក
យមកៈ ឆដ្ឋភាគ
ឥន្ទ្រិយយមកៈ
បណ្ណត្តិវារៈ
[១] ឥន្ទ្រិយ ២២ គឺ ចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជិវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ ឥត្ថិន្ទ្រិយ ១ បុរិសិន្ទ្រិយ ១ ជីវិតិន្ទ្រិយ ១ សុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១។
ឧទ្ទេស
[២] ចក្ខុ ឈ្មោះថាចក្ខុន្ទ្រិយ ចក្ខុន្ទ្រិយ ក៏ឈ្មោះថាចក្ខុ។ សោតៈ ឈ្មោះថា សោតិន្ទ្រិយ សោតិន្ទ្រិយ ក៏ឈ្មោះថាសោតៈ។ ឃានៈ ឈ្មោះថាឃានិន្ទ្រិយ ឃានិន្ទ្រិយ ក៏ឈ្មោះថាឃានៈ។ ជិវ្ហា ឈ្មោះថាជិវ្ហិន្ទ្រិយ ជិវ្ហិន្ទ្រិយ ក៏ឈ្មោះថាជិវ្ហា។ កាយ ឈ្មោះថាកាយិន្ទ្រិយ កាយិន្ទ្រិយ ក៏ឈ្មោះកាយ។ មនៈ ឈ្មោះថាមនិន្ទ្រិយ មនិន្ទ្រិយ ក៏ឈ្មោះថាមនៈ។ ឥត្ថី ឈ្មោះថាឥត្ថិន្ទ្រិយ ឥត្ថិន្ទ្រិយ ក៏ឈ្មោះថាឥត្ថី។
ID: 637827081334378374
ទៅកាន់ទំព័រ៖