ព្រះត្រៃបិដក ភាគ ៩២

និទ្ទេសវារៈ


 [១០] ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ចក្ខុន្ទ្រិយ ឈ្មោះថា​ចក្ខុ​ឬ។ អើ។ សោតៈ ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ ទិព្វ​សោតៈ តណ្ហា​សោតៈ ឈ្មោះថា​សោតៈ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ទេ ឯសោ​តិ​ន្ទ្រិយ ទើប​ឈ្មោះថា​សោតៈ​ផង សោ​តិ​ន្ទ្រិយ​ផង។ សោ​តិ​ន្ទ្រិយ ឈ្មោះថា​សោតៈ​ឬ។ អើ។ ឃានៈ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ អើ។ ឃា​និ​ន្ទ្រិយ ឈ្មោះថា​ឃានៈ​ឬ។ អើ។ ជិវ្ហា ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ អើ។ ជិវ្ហិន្ទ្រិយ ឈ្មោះថា​ជិវ្ហា​ឬ។ អើ។ កាយ ឈ្មោះថា​កាយិន្ទ្រិយ​ឬ។ ពួក​ធម៌​ដ៏​សេស លើកតែ​កាយិន្ទ្រិយ​ចេញ ឈ្មោះថា​កាយ មិន​ឈ្មោះថា​កាយិន្ទ្រិយ​ទេ ឯកាយិន្ទ្រិយ ទើប​ឈ្មោះថា​កាយ​ផង កាយិន្ទ្រិយ​ផង។ កាយិន្ទ្រិយ ឈ្មោះថា​កាយ​ឬ។ អើ។ មនៈ ឈ្មោះ​ថា​មនិន្ទ្រិយ​ឬ។ អើ។ មនិន្ទ្រិយ ឈ្មោះ​ថាម​នៈ​ឬ។ អើ។
 [១១] ឥត្ថី ឈ្មោះ​ថា​ឥត្ថិន្ទ្រិយ​ឬ។ មិនមែនទេ។ ឥត្ថិន្ទ្រិយ ឈ្មោះថា​ឥត្ថី​ឬ។ មិនមែនទេ។ បុរិសៈ ឈ្មោះថា​បុរិ​សិន្ទ្រិយ​ឬ។ មិនមែនទេ។ បុរិ​សិន្ទ្រិយ ឈ្មោះថា​បុរិសៈ​ឬ។ មិនមែនទេ។ ជីវិត ឈ្មោះថា​ជីវិតិន្ទ្រិយ​ឬ។ អើ។ ជីវិតិន្ទ្រិយ ឈ្មោះថា​ជីវិត​ឬ។ អើ។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637827085213865711
ទៅកាន់ទំព័រ៖