ព្រះត្រៃបិដក ភាគ ៩២

មិនមែន​បញ្ញា មិន​ឈ្មោះ​ថា​បញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មិន​មែ​នប​ញ្ញិន្ទ្រិយ មិន​ឈ្មោះថា​បញ្ញា​ឬ។ អើ។
 [១៩] មិនមែន​អនញ្ញ​តញ្ញស្សា​មី​តិ មិន​ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ​ឬ។ អើ។ មិនមែន​អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ មិន​ឈ្មោះថា​អនញ្ញ​តញ្ញស្សា​មី​តិ​ឬ។ អើ។ មិន​មែន​អញ្ញៈ មិន​ឈ្មោះ​ថា​អញ្ញិ​ន្ទ្រិយ​ឬ។ អើ។ មិន​មែន​អញ្ញិ​ន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញៈ​ឬ។ អើ។ មិន​មែន​អញ្ញាតា​វី មិន​ឈ្មោះ​ថា​អញ្ញាតា​វិន្ទ្រិយ​ឬ។ អើ។ មិន​មែន​អញ្ញាតា​វិន្ទ្រិយ មិន​ឈ្មោះ​ថា​អញ្ញាតា​វី​ឬ។ អើ។
 [២០] ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ឬ។ សោ​តិ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង សោ​តិ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​សោ​តិ​ន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ឬ។ ឃា​និ​ន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឃា​និ​ន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា​ឃា​និ​ន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ឈ្មោះថា​ចក្ខុ មិន​ឈ្មោះថា​ចក្ខុន្ទ្រិយ​ទេ ឯចក្ខុន្ទ្រិយ ទើប​ឈ្មោះថា​ចក្ខុ​ផង ចក្ខុន្ទ្រិយ​ផង។ ឥន្ទ្រិយ​ទាំងឡាយ ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ឬ។ ជិវ្ហិន្ទ្រិយ ឈ្មោះថា​ឥន្ទ្រិយ​ផង ឈ្មោះថា​ជិវ្ហិន្ទ្រិយ​ផង ពួក​ឥន្ទ្រិយ​ដ៏​សេស ឈ្មោះថា​ឥន្ទ្រិយ មិន​ឈ្មោះថា ជិវ្ហិន្ទ្រិយ​ទេ។ ចក្ខុ ឈ្មោះថា​ចក្ខុន្ទ្រិយ​ឬ។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637827086388918400
ទៅកាន់ទំព័រ៖