ព្រះត្រៃបិដក ភាគ ៩២
[៦១] មិនមែនអញ្ញាតាវី មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយឬ។ អើ។បេ។ មិនមែនអញ្ញាតាវី មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយឬ។ អើ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញិន្ទ្រិយឬ។ អើ។
[៦២] ចក្ខុ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាចក្ខុន្ទ្រិយឬ។ ចក្ខុន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ចក្ខុន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយទេ។ សោតៈ ឈ្មោះថាឥន្ទ្រិយឬ។ ធម្មជាតណា ឈ្មោះថាសោតៈ ឥន្ទ្រិយ ធម្មជាតនោះ ឈ្មោះថាសោតៈផង ឥន្ទ្រិយផង សោតៈដ៏សេស មិនឈ្មោះថាឥន្ទ្រិយទេ។ ពួកឥន្ទ្រិយ ឈ្មោះថាសោតិន្ទ្រិយឬ។ សោតិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង សោតិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាសោតិន្ទ្រិយទេ។ ឃានៈ ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាឃានិន្ទ្រិយឬ។ ឃានិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ឃានិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាឃានិន្ទ្រិយទេ។ ជិវ្ហា ឈ្មោះថាឥន្ទ្រិយឬ។ អើ។ ពួកឥន្ទ្រិយ ឈ្មោះថាជិវ្ហិន្ទ្រិយឬ។ ជិវ្ហិន្ទ្រិយ ឈ្មោះថាឥន្ទ្រិយផង ជិវ្ហិន្ទ្រិយផង ពួកឥន្ទ្រិយដ៏សេស ឈ្មោះថាឥន្ទ្រិយ មិនឈ្មោះថាជិវ្ហិន្ទ្រិយទេ។
ID: 637827090995989249
ទៅកាន់ទំព័រ៖