ព្រះត្រៃបិដក ភាគ ៩២
បវត្តិវារៈ
[១១០] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មិនមានសោតៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មានសោតៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង សោតិន្ទ្រិយ កើតឡើងផង។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា កើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមានសោតៈ មិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោតិន្ទ្រិយ របស់សត្វអ្នកមានសោតៈ មានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។
[១១១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ មានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា
ID: 637827097757287121
ទៅកាន់ទំព័រ៖