ព្រះត្រៃបិដក ភាគ ៩៣

អភិធម្មបិដក
យម​កៈ សត្តម​ភាគ
ឥន្ទ្រិយ​យម​កៈ
បវត្តិ​វារៈ


 [១] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
 [២] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង។
ទំព័រទី ១ | បន្ទាប់
ID: 637827723814398253
ទៅកាន់ទំព័រ៖