ព្រះត្រៃបិដក ភាគ ៩៣
[២៣] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយរបស់ពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងហើយផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។
[២៤] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយរបស់ពួកសត្វ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងហើយផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល។
ID: 637827726422357257
ទៅកាន់ទំព័រ៖