ព្រះត្រៃបិដក ភាគ ៩៣
[២៥] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា។បេ។
[២៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះកាលចូលទៅកាន់សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់រូបាវចរភព កើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ
ID: 637827726695347578
ទៅកាន់ទំព័រ៖