ព្រះត្រៃបិដក ភាគ ៩៣
ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់សត្វនោះកើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់រូបាវចរភព កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ
ID: 637827726910660023
ទៅកាន់ទំព័រ៖