ព្រះត្រៃបិដក ភាគ ៩៣

ក្នុង​ទីនោះ​ទេ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯឥត្ថិន្ទ្រិយ របស់​ស្ត្រី​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ នឹង​មិនកើត​ឡើង​ផង ឥត្ថិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ទីនោះ ។
 [១៩២] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ ដែល​មិនមែន​ជា​ស្ត្រី​ទាំងនោះ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​រូបាវចរ​សត្វ មិនកើត​ឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បណ្តា​ពួក​សត្វ ដែល​បរិនិព្វាន ក្នុង​កាមាវចរ​ភព និង​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ពួក​សត្វ​ណា កើតឡើង​ដោយ​ឧបេក្ខា
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637827776015328391
ទៅកាន់ទំព័រ៖