ព្រះត្រៃបិដក ភាគ ៩៣
ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត បុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកបុរសណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
[១៩៨] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ
ID: 637827777368667751
ទៅកាន់ទំព័រ៖