ព្រះត្រៃបិដក ភាគ ៩៣
មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះច្យុត បុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637827777564449002
ទៅកាន់ទំព័រ៖