ព្រះត្រៃបិដក ភាគ ៩៣
[១៩៩] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកបុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637827777769512420
ទៅកាន់ទំព័រ៖