ព្រះត្រៃបិដក ភាគ ៩៣

 [២០២] ជីវិតិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637827778413743930
ទៅកាន់ទំព័រ៖