ព្រះត្រៃបិដក ភាគ ៩៣

ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង មនិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ក្នុង​ទីនោះ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ច្យុត​ចាក​អសញ្ញ​សត្វ នឹង​មិនកើត​ឡើង​ផង ជីវិតិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ក្នុង​ទីនោះ។
 [២០៥] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​សោមនស្ស ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា របស់​ពួក​បុគ្គល អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637827778880619258
ទៅកាន់ទំព័រ៖