ព្រះត្រៃបិដក ភាគ ៩៣

ដែល​ប្រកបដោយ​សោមនស្ស សោ​មនស្សិ​ន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ក្នុង​លំដាប់​នៃ​ចិត្ត​ណា របស់​ពួក​បុគ្គល អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត ដែល​ប្រកបដោយ​សោមនស្ស ឧបេ​ក្ខិន្ទ្រិយ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ក្នុង​ទីនោះ។
 [២០៦] សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637827779080328413
ទៅកាន់ទំព័រ៖