ព្រះត្រៃបិដក ភាគ ៩៣
ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឯឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សទាំងនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សទាំងនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ។
[២០៨] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។
ID: 637827779514093100
ទៅកាន់ទំព័រ៖