ព្រះត្រៃបិដក ភាគ ៩៣
សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង បញ្ញិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។
[២១០] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។
ID: 637827779923311418
ទៅកាន់ទំព័រ៖