ព្រះត្រៃបិដក ភាគ ៩៣
ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។
[២១២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង សោតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២១៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឃានិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
ID: 637827780351429985
ទៅកាន់ទំព័រ៖