ព្រះត្រៃបិដក ភាគ ៩៣
[២១៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើត ក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២១៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
ID: 637827780592367935
ទៅកាន់ទំព័រ៖