ព្រះត្រៃបិដក ភាគ ៩៣

ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២១៩] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២២០] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន​ក្តី ពួក​បុរស​ណា សំដែង​នូវ​ភព​ពីរ-បី ដោយ​បុរិសភាព​នុ៎ះឯង ហើយនឹង​បរិនិព្វាន​ក្តី ឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ឯឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃា​និ​ន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង ឥត្ថិន្ទ្រិយ នឹង​កើតឡើង​ផង។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637827781169568509
ទៅកាន់ទំព័រ៖