ព្រះត្រៃបិដក ភាគ ៩៣
[២២៣] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២២៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២២៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ
ID: 637827781658810063
ទៅកាន់ទំព័រ៖