ព្រះត្រៃបិដក ភាគ ៩៣
ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២២៦] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២២៧] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
ID: 637827781888185084
ទៅកាន់ទំព័រ៖