ព្រះត្រៃបិដក ភាគ ៩៣

 [២២៨] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា កើតឡើង​ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២២៩] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា កើតឡើង ដោយ​សោមនស្ស ហើយនឹង​បរិនិព្វាន ឥត្ថិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង ឧបេ​ក្ខិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៣០] ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637827782138034052
ទៅកាន់ទំព័រ៖