ព្រះត្រៃបិដក ភាគ ៩៣

ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឥត្ថិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៣១] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ជីវិតិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព​នោះ កើតឡើង​ហើយ ឯជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង ជីវិតិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៣២] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បណ្តា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា កើតឡើង ដោយ​ឧបេក្ខា ហើយនឹង​បរិនិព្វាន បុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង សោ​មនស្សិ​ន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637827782377096503
ទៅកាន់ទំព័រ៖