ព្រះត្រៃបិដក ភាគ ៩៣
[២៣៣] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៣៤] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៣៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ
ID: 637827782696002826
ទៅកាន់ទំព័រ៖