ព្រះត្រៃបិដក ភាគ ៩៣
ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៣៦] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៣៧] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។
ID: 637827782973837120
ទៅកាន់ទំព័រ៖