ព្រះត្រៃបិដក ភាគ ៩៣

 [៣៣] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចូល​ទៅកាន់​សុទ្ធាវាស កើតឡើង ក្នុង​ទីនោះ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ ក្រៅ​នេះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​ពួក​សត្វ​អ្នក​មិន​មាន​ចក្ខុ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​អរូបព្រហ្ម​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ហើយ​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [៣៤] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឥត្ថិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឥត្ថិន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ច្យុត ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព កើតឡើង​ហើយ ក្នុង​ទីនោះ
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637827727813486046
ទៅកាន់ទំព័រ៖