ព្រះត្រៃបិដក ភាគ ៩៣

មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៣៨] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ សទ្ធិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង សទ្ធិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៣៩] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ជីវិតិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637827783215243454
ទៅកាន់ទំព័រ៖