ព្រះត្រៃបិដក ភាគ ៩៣
[២៤០] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ (ក្នុងលំដាប់នៃចិត្តនោះ) ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៤១] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[២៤២] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។
ID: 637827809412818705
ទៅកាន់ទំព័រ៖