ព្រះត្រៃបិដក ភាគ ៩៣

ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៤៣] សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ បញ្ញិ​ន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ សទ្ធិន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ សទ្ធិន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [២៤៤] បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង​ហើយ មនិន្ទ្រិយ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ បញ្ញិ​ន្ទ្រិយ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ កើតឡើង​ហើយ ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹង​កើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា នឹង​កើតឡើង បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637827809655497883
ទៅកាន់ទំព័រ៖