ព្រះត្រៃបិដក ភាគ ៩៣
មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[២៥២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៥៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ
ID: 637827810678321893
ទៅកាន់ទំព័រ៖