ព្រះត្រៃបិដក ភាគ ៩៣
ចក្ខុន្ទ្រិយ របស់ពួកបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
[២៥៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637827810881213627
ទៅកាន់ទំព័រ៖